ប្រជាជនម្នាក់ៗត្រូវអនុវត្តឲ្យបានល្អនូវការណែនាំរបស់ផ្នែកសុខាភិបាលដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19

Chia sẻ
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានអំពាវនាវឲ្យប្រជាជនគ្រប់រូប ត្រូវតែអនុវត្តឲ្យបានល្អនូវការណែនាំរបស់ផ្នែកសុខាភិបាល ដោយមានការទទួល ខុសត្រូវខ្ពស់ ដើម្បីសុខភាពរបស់ផ្ទាល់ខ្លួន សហគមន៍និងប្រទេសជាតិ។ 
ប្រជាជនម្នាក់ៗត្រូវអនុវត្តឲ្យបានល្អនូវការណែនាំរបស់ផ្នែកសុខាភិបាលដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ VGP)

  ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំអនឡាញរបស់គណៈកម្មការជាតិដឹកនាំការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នារសៀលថ្ងៃទី២៥មីនា ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានលើកច្បាស់ថា ដោយមានស្មារតីសាមគ្គីប្រជាជន ទាំងមូល ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវនោះ វៀតណាមសម្រេចបាននូវលទ្ធផលដ៏វិជ្ជមានក្នុងដំណាក់កាលទី១ ហើយរហូត មកដល់ពេលនេះ នៅតែគ្រប់គ្រងជំងឺបានល្អដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នរណាក៏អាចត្រូវឆ្លងវីរុសហើយ ក្លាយទៅជាអ្នកឆ្លងវីរុសដល់អ្នកផ្សេងៗគ្នាដែរ ប្រសិនបើគេមើលស្រាល មិនអើពើឬមិន ប្រតិបត្តិតាមបទបញ្ញត្តិនានារបស់អាជ្ញាធរ និងការណែនាំរបស់ផ្នែកសុខា ភិបាល។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានអំពាវនាវឲ្យប្រជាជនគ្រប់រូប ត្រូវតែអនុវត្តឲ្យបានល្អនូវការណែនាំរបស់ផ្នែកសុខាភិបាល ដោយមានការទទួល ខុសត្រូវខ្ពស់ ដើម្បីសុខភាពរបស់ផ្ទាល់ខ្លួន សហគមន៍និងប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖

“ក្នុងពេលវេលាបច្ចុប្បន្ននេះ ការដាក់កំហិតជាអតិបរមាលើការចេញក្រៅផ្ទះ លើក លែងតែករណីចាំបាច់ដែលខានមិនបានតែប៉ុណ្ណោះ។ ប្រសិនបើចេញក្រៅផ្ទះ ត្រូវ រក្សាចម្ងាយយ៉ាងហោចណាស់២ម៉ែត្រនៅពេលទាក់ទងប្រាស្រ័យជាមួយអ្នក ផ្សេង ពាក់ម៉ាស់ការពារជារៀងរហូត និងលាងដៃដោយសាប៊ូឬទឹកលាងដៃយ៉ាង ញឹកញាប់។ បោសសម្អាតអនាម័យផ្ទះសម្បែង រក្សាឲ្យបរិយាកាសត្រជាក់ស្រួល ការពារសុខភាពរបស់ខ្លួនឯង។ រាយការណ៍ស្ថានភាពសុខភាពនិងរក្សាទំនាក់ ទំនងជាមួយកម្មាភិបាលនិងមូលដ្ឋានសុខាភិបាល”៕

ប្រតិកម្មទៅវិញ