បារាំងអំពាវនាវឲ្យប្រទេសអារ៉ាប់នានាដោះស្រាយវិបត្តិដោយការសន្ទនា

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៥ កក្កដា រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian បានទៅកាន់អារ៉ាប់ប៊ីសាអូឌីតក្នុងការខំប្រឹងប្រែងដោះស្រាយវិបត្តិការទូត រវាងកាតានិងប្រទេសអារ៉ាប់ជិតខាងនានា។ 
បារាំងអំពាវនាវឲ្យប្រទេសអារ៉ាប់នានាដោះស្រាយវិបត្តិដោយការសន្ទនា - ảnh 1  រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១៥ កក្កដា រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian បានទៅកាន់អារ៉ាប់ប៊ីសាអូឌីតក្នុងការខំប្រឹងប្រែងដោះស្រាយវិបត្តិការទូត រវាងកាតានិងប្រទេសអារ៉ាប់ជិតខាងនានា។លោក Jean Yves Le Drian ដាស់ តឿនឲ្យប្រទេសអារ៉ាប់ទាំង៤ដែលទើបនឹងបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជា មួយកាតា គប្បីដោះស្រាយវិបត្តិនាបច្ចុប្បន្នតាមរយៈការសន្ទនាព្រមទាំងឲ្យដឹង ថាបារាំងគាំទ្រការខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយគុយវ៉ែតផងដែរ។ថ្លែង មតិនៅសន្និសីទកាសែតរួមជាមួយសមភាគីអារ៉ាប់ប៊ីសាអូឌីតនោះ រដ្ឋមន្រ្តីការបរ ទេសលោក Jean Yves Le Drian ឲ្យដឹងថា ប្រទេសនានាក្នុងក្រុមប្រឹក្សាសហ ប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស (GCC) ចាំបាច់ត្រូវឯកភាពនិងសាមគ្គីគ្នា ដើម្បីប្រឆាំងនឹងអស្ថិរភាព។រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Al Jubeir ឲ្យដឹងថា លោកនឹងបង្ហាញឲ្យសមភាគីបារាំងឃើញនូវភស្តុតាង ការដែលកាតាបានរំលោភទៅលើកិច្ចព្រមព្រៀងស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសឈូងសមុទ្រ ពែក្សនិងការជៀសវាងធ្វើអន្តរាគមន៍ទៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា៕

ប្រតិកម្មទៅវិញ