ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ BFM លោក Gabriel Attal បានបញ្ជាក់ថា អ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិកឡើងវិញ ពីព្រោះប្រទេសទាំងពីរបានចូលរួមដោះស្រាយបញ្ហាដែលមានសារៈសំខាន់សម្រាប់ភពផែនដី ដូចជាអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ Sahel ជាដើម។ លោក Gabriel បានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវស្តារឡើងវិញនូវទំនុកចិត្តដែលបែកបាក់ដោយសារតែការខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀង AUKUS ហើយបានចាត់ទុកថា នេះជាដំណើរការដ៏វែងឆ្ងាយ និងលំបាកលំបិន៕