បារាំងបើកចំហ​លទ្ធភាព​នៃការសន្ទនាជាមួយរុស្ស៊ីអំពីបញ្ហា​អ៊ុយក្រែន

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៦ ខែមីនា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការបន្ធូរបន្ថយជម្លោះនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅលើប៉ុស្តិ៍ YouTube របស់ទូរទស្សន៍ TSN លោកប្រធានាធិបតី Macron បានអះអាងពីការត្រៀមខ្លួនសម្រប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយចាត់ទុកថា នេះជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់លោក។ មេដឹកនាំបារាំងក៏បានកត់សម្គាល់ផងដែរថា ត្រូវផ្ទេរទៅទីក្រុងគៀវ នូវអ្វីៗចាំបាច់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ហើយម្យ៉ាងវិញទៀតក៏ត្រូវជំរុញការបន្ធូរបន្ថយជម្លោះ និងសម្រេចឲ្យបានសន្តិភាពយូរអង្វែង ប្រកបដោយនិរន្តរភាព និងស្មើភាពគ្នា។

បារាំងបើកចំហ​លទ្ធភាព​នៃការសន្ទនាជាមួយរុស្ស៊ីអំពីបញ្ហា​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្លែងមតិនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤។ រូបថត ៖ AFP/TTXVN

លោកប្រធានាធិបតី Macron បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្រុះសម្រួល ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចរចាតែមួយគត់ដែលអាចបញ្ឈប់ជម្លោះ គឺជាការចរចារវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky ។ លោក Macron ក៏បានស្នើឲ្យមានបទឈប់បាញ់មួយក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ