រំលឹកវិញ្ញាណក្ខ័ន្ធអ្នកកាសែត Khashoggi នៅខាងក្រៅស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌិតប្រចាំទួរគី (រូបថត៖ AFP/ TTXVN) |
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅ ក្នុងជំនួបរវាងប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel នៅខាងក្រៅកិច្ចប្រជុំកំពូលចតុភាគីអំពីបញ្ហា ស៊ីរី ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Istanbul។
មុននោះ EU បានអោយដឹងថា គេកំពុងពិចារណាលើការចេញផ្សាយបទ ហាមឃាត់អាវុធទៅលើអារ៉ាប់ប៊ីសាអូឌីត។ នាថ្ងៃទី២៥ ខែតុលា សភាអឺរ៉ុបបាន អនុម័តលើសេចក្ដីសម្រេចចិត្តដោយគ្មានលក្ខណៈចាប់បង្ខំស្ដីពីបញ្ហានេះ៕