បារាំង​គូសបញ្ជាក់ពីភាពចាំបាច់ ​រក្សា​កិច្ច​សន្ទនា​ជាមួយ​រុស្ស៊ី

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានចាត់ទុកថា មហាអំណាចពិភពលោកត្រូវតែបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
បារាំង​គូសបញ្ជាក់ពីភាពចាំបាច់ ​រក្សា​កិច្ច​សន្ទនា​ជាមួយ​រុស្ស៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian  (ប្រភព៖ Reuters)

នៅថ្ងៃទី២៧ ខែមីនា ថ្លែងនៅឯវេទិកា Doha ប្រ ទេសកាតា ប្រមុខការទូតបារាំងរូបនេះបានសង្កត់ធ្ងន់ថាត្រូវតែរក្សាកិច្ចសន្ទនា ហើយបានបញ្ជាក់ ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែធានាបណ្តាញទំនាក់ទំនងជាមួយសមភាគីរុស្ស៊ី។

ចាប់តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក អាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីឯកោនិងបង្កើនសម្ពាធទៅលើទីក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះត្រូវបានគេនិយាយថា មានផលប៉ះពាល់មួយចំនួន ទៅលើសេដ្ឋកិច្ចពិភពលោក៕

 

ប្រតិកម្មទៅវិញ