នាវាដឹកទំនិញមួយគ្រឿងកំពុងឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz (រូបថតៈ TTXVN) |
នេះជាគំនិតដោយអង់គ្លេសស្នើឡើង សម្រាប់អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប នៅឯសន្និសីទមួយនៅទីក្រុងប្រ៊ូសស៊ែល (បែលហ្សិក) បន្ទាប់រឿង កប៉ាលដឹកប្រេងរបស់ប្រទេសនេះត្រូវអ៊ីរ៉ង់ចាប់ខ្លួន។ យោងតាមអ្នកការទូតអង់គ្លេសគំនិតនេះនឹងមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឬសហរដ្ឋអាមេរិក នោះទេ។
យ៉ាងណាមិញ យោងតាមអ្នកការទូតអ៊ឺរ៉ុបវិញ បេសកកម្មការពារផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៅមជ្ឈឹមបូព៌ាអាចដំណើរការដោយទីបញ្ជាការសម្ព័ន្ធមិត្តបារាំង - អង់គ្លេស ផងដែរ។
មុននោះនាថ្ងៃដដែល អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri បានព្រមានចំពោះការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិដើម្បីការពារឈូងសមុទ្រ ហើយនាំមកនូវអស្ថិរភាព ថែមទាំង “មិនសម្រេចបានអ្វីនៅឡើយ”៕