ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ (រូបថត៖ TTXVN) |
ព្រឹត្តិការណ៍នេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបារាំង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-វៀតណាម ក្រុមហ៊ុន FPT Software Europe និង Schneider Electric សម្របសម្រួលរៀបចំឡើង។
អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Dinh Toan Thang បានឲ្យដឹងថា សកម្មភាពវិនិយោគពីបរទេសកំពុងតែខ្លាំងឡើងនៅវៀតណាម ពីព្រោះមានក្រុមហ៊ុនពហុជាតិសាសន៍ សហគ្រាសធំៗជាច្រើនដោយមានបច្ចេកវិទ្យាទំនើប កំពុងមានវត្តមាននៅវៀតណាម ជាមួយនឹងទំហំទុន និងគុណភាពគម្រោងកាន់តែកើនឡើង។ ស្ថានទូតវៀតណាមប្រចាំនៅបារាំងនឹងខិតខំប្រឹងប្រែង លើកតម្កើងតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ រួមដំណើរជាមួយដៃគូនានាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកភាពជោគជ័យ និងប្រសិទ្ធភាពនៃភាគីទាំងពីរ។
ធុរកិច្ចបារាំងបានសម្តែងការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ដោយសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម៕