បាតុកម្មនេះត្រូវបានរៀបចំឡើងដោយគណបក្សឆ្វេងនិយម “ប្រទេសបារាំងមិនចុះចាញ់” អគ្គសម្ព័ន្ធពលករ (CGT) និងអង្គការផ្សេងចំនួន៦០ទៀត។ តាមតួរលេខរបស់បណ្ដាសហជីពឲ្យដឹងថា មានមនុស្សចំនួន២៥សែននាក់បានចូលរួមធ្វើបាតុកម្មក្នុងទូទាំងប្រទេស ក្នុងនោះមាន៨ហ្មឺននាក់នៅរដ្ឋធានីប៉ារីស។
នេះជារលកបាតុកម្មថ្មីបំផុតសំដៅប្រឆាំងជំទាស់នឹងកំណែទម្រង់របស់ប្រធានាធិបតីលោក Macron ក្នុងវិស័យផ្លូវដែក ប្រព័ន្ធអប់រំនិងបញ្ហាផ្សេងៗមួយចំនួនទៀត៕