ប្រកាសអង្គភាពផ្កល់ប្រឹក្សាយោបល់ និងតំណាងផ្សព្វផ្សាយផ្ដល់ជំនួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមទី៣១ និងអាស៊ានប៉ារ៉ាហ្គេមទី១១

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែមេសា គណៈកម្មការរៀបចំការប្រកួតព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ បានប្រកាសអង្គភាពផ្តល់ប្រឹក្សាយោបល់ និងតំណាងផ្សព្វផ្សាយផ្តល់ជំនួយដល់គណៈកម្មការរៀបចំ គឺជាក្រុមហ៊ុនភាគហ៊ុនឌីជីថល Vietcontent។ 
ប្រកាសអង្គភាពផ្កល់ប្រឹក្សាយោបល់ និងតំណាងផ្សព្វផ្សាយផ្ដល់ជំនួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមទី៣១ និងអាស៊ានប៉ារ៉ាហ្គេមទី១១ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖  Getty Images)

លោក Tran Duc Phan អគ្គនាយករងទទួលបន្ទុកអគ្គនាយកដ្ឋានកាយសម្ព័ន្ធ និងកីឡាវៀតណាមបានមានប្រសាសន៍ថា៖«ពិធីចុះហត្ថលេខា និងប្រកាសអង្គភាពកៀងគរជំនួយឧបត្ថម្ភសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងដំណើរការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំទាំងពីរ នេះផងដែរ។ យើងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vietcontent ដែលបាន       រៀបចំផែនការផ្សព្វផ្សាយនិងកៀងគរជំនួយឧបត្ថម្ភយ៉ាងល្អិតល្អន់និងជាក់ស្តែង ដើម្បីធានានូវគោលដៅ និងប្រសិទ្ធភាពដែលគណៈកម្មការរៀបចំបានកំណត់ដោយមានចំណុចសំខាន់ចំនួន ៣ រួមមានការរៀបចំខ្លឹមសារដ៏សម្បូរបែប ការតភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ឧបត្ថម្ភជាមួយកីឡានិងសហគមន៍ ព្រមទាំងធ្វើឲ្យប្រសិទ្ធិភាពបំផុតនូវប្រព័ន្ធផ្សព្វផ្សាយ និងធ្វើពិពិធកម្មនូវដៃគូយុទ្ធសាស្ត្រផងដែរ»។

 គួរបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ