ប្រកាសមហាសន្និបាតជាតិនៃវិស័យកែសម្ផស្ស ឆ្នាំ ២០២៣

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ សមាគមជាតិនៃអ្នកចាប់ផ្តើមអាជីវកម្ម   បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសថា មហាសន្និ បាតជាតិនៃវិស័យកែសម្ផស្ស ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ។

ប្រកាសមហាសន្និបាតជាតិនៃវិស័យកែសម្ផស្ស ឆ្នាំ ២០២៣ - ảnh 1គណៈចាត់តាំងកម្មវិធីនៅក្នុងសន្និសីទសារព័ត៌មាន

មហាសន្និបាតនេះនឹងមានការចូលរួមពីតំណាងជិត២.០០០ នាក់ មកពីវិទ្យាស្ថាន សាលារៀន អង្គការជាតិ និងអន្តរជាតិ អ្នកដឹកនាំធុរកិច្ច អ្នកជំនាញ អ្នកគ្រប់គ្រង... ក្នុងវិស័យថែរក្សាសម្ផស្ស និងថែទាំសុខភាព។ មហាសន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារសារព័ត៌មាន។

មហាសន្និបាតជាតិនៃឧស្សាហកម្មកែសម្ផស្ស ឆ្នាំ ២០២៣ រួមមានៈ សន្និសីទវិនិយោគជំរុញពាណិជ្ជកម្ម; ការតាំងពិព័រណ៍រាប់រយម៉ាកនិងពាណិជ្ជសញ្ញានៃផ្នែក កែសម្ផស្ស; វេទិកាជាតិស្តីពីគ្រឿងសំអាង; សន្និសីទស្តីពីការចាប់ផ្តើមអាជីវកម្មនៅក្នុងផ្នែកសម្ផស្ស; ពិធីជប់លៀង និងពិធីលើកតម្កើង។

គណៈប្រតិភូចូលរួមនឹងស្តាប់ទិដ្ឋភាពទូទៅនៃផ្នែកកែសម្ផស្សនាពេលបច្ចុប្បន្ន ពី បទពិសោធន៍នៅក្នុងប្រទេសមួយចំនួន និងពិភាក្សាអំពីទិសដៅនៃការអភិវឌ្ឍវិស័យកែសម្ផស្សនៅវៀតណាម។ ឧស្សាហកម្មកែសម្ផស្សកំពុងរីកចម្រើនជុំវិញពិភព លោក។ ប្រទេសជាច្រើនបានលើកកម្ពស់វិស័យកែសម្ផស្សជាឧស្សាហកម្មមួយ បង្កើតការងាររាប់លានកន្លែង និងរាប់សិបពាន់លានដុល្លារសម្រាប់ប្រទេសនោះ៕

ប្រតិកម្មទៅវិញ