ក្នុងពិធីលើកតម្កើងលើកនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្ម និងជួយសហគ្រាស នាំចេញទំនិញទៅក្នុងទីផ្សារនានាដែលមានបទដ្ឋាននាំចូល ខ្ពស់ ក៏ដូចជាធានាសុវត្ថិភាពអនាម័យស្បៀងអាហារនោះ សមាគមន៍សហគ្រាស ទំនិញវៀតណាមគុណភាពខ្ពស់ បានកសាងក្រមលក្ខណៈវិនិច្ឆ័យ ពិចារណានិង ប្រគល់ប័ណ្ណបញ្ជាក់ “ទំនិញវៀតណាមមានគុណភាពខ្ពស់និងបទដ្ឋានគ្រប់គ្រាន់ ដើម្បីធ្វើសមាហរណកម្ម” ជូនចំពោះសហគ្រាសក្នុងវិស័យស្បៀងអាហារចំនួន ៦៦។ លោកស្រី Vu Kim Hanh ប្រធានសមាគមន៍សហគ្រាសទំនិញវៀតណាម គុណភាពខ្ពស់ បានឲ្យដឹងថា៖
“យើងខ្ញុំសង្ឃឹមថា បណ្ដាសហគ្រាសដែលទទួលបានប័ណ្ណបញ្ជាក់នេះ នឹង គោរពតាមបទដ្ឋានទាំងអស់ ដើម្បីផលិតផលកាន់តែល្អជាង អាចជ្រៀតចូល ទីផ្សារអន្តរជាតិ”៕