បំភ្លឺពន្លឺភ្លើងពណ៌ទឹកក្រូច លុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ

Chia sẻ
(VOVWORLD) -  ចាប់ពីពេលរាត្រីថ្ងៃទី ២៥ វិច្ឆិកា អគារ និងរម្មណីដ្ឋានល្បីៗជាច្រើននៅតាមប្រទេសជាច្រើន ក្នុងនោះមានវៀតណាមនឹងត្រូវបានបំភ្លឺដោយពន្លឺភ្លើងពណ៌ទឹកក្រូច ដែលជាពណ៌តំណាងឱ្យអនាគតដ៏ភ្លឺស្វាង គ្មានអំពើហិង្សារបស់ស្ត្រី និងកុមារី។
បំភ្លឺពន្លឺភ្លើងពណ៌ទឹកក្រូច លុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ  - ảnh 1(រូបថត៖ VNA)

ក្នុងឱកាសទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រី (២៥ វិច្ឆិកា) និងជួយជ្រោមជ្រែងយុទ្ធនាការសកលលោក ១៦ ថ្ងៃនៃការធ្វើសកម្មភាពលុបបំបាត់អំពើហឹង្សានៅមូលដ្ឋានយេនឌ័រ ដោយមានសកម្មភាពជាច្រើន ដែលបានប្រព្រឹត្តិទៅនៅទូទាំងពិភពលោកចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូ (ទិវា សិទ្ធិមនុស្សអន្តរជាតិ) ជារៀងរាល់ឆ្នាំ។ ចាប់ពីពេលរាត្រីថ្ងៃទី ២៥ វិច្ឆិកា អគារ និងរម្មណីដ្ឋានល្បីៗជាច្រើននៅតាមប្រទេសជាច្រើន ក្នុងនោះមានវៀតណាមនឹងត្រូវបានបំភ្លឺដោយពន្លឺភ្លើងពណ៌ទឹកក្រូច ដែលជាពណ៌តំណាងឱ្យអនាគតដ៏ភ្លឺស្វាង គ្មានអំពើហិង្សារបស់ស្ត្រី និងកុមារី។

នៅវៀតណាមអគារបៃតងនៃអង្គការសហប្រជាជាតិនៅទីក្រុងហាណូយ និងស្ពានល្បីៗចំនួនបួនរបស់ទីក្រុង Da Nang រួមមាន ស្ពាន Rong ស្ពានទន្លេ Han ស្ពាន Tran Thi Ly និងស្ពាន Tinh yeu បានចូលរួមគំនិតផ្ដួចផ្ដើមនេះ។ អគារ និងរមណីដ្ឋានទាំងនេះនឹងត្រូវបានបំភ្លឺដោយពន្លឺភ្លើងពណ៌ទឹកក្រូចក្នុងអំឡុងពេលយុទ្ធនាការធ្វើសកម្មភាពាព រយៈពេល ១៦ ថ្ងៃ សំដៅបង្ហាញការសន្យាបញ្ចប់អំពើហិង្សាលើស្ត្រី និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ