បំផុសសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី១មិនានៅទីក្រុង Da Nang កងពលលេខ១១ (ក្រសួង​ការពារ​ប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល
បំផុសសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu - ảnh 1
កងពលលេខ១១ (ក្រសួងការពារប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល បន្តដំណើរយុទ្ធជន Dien Bien (VOV)

        Vovworld-នាព្រឹកថ្ងៃទី១មិនានៅទីក្រុង Da Nang កងពលលេខ១១ (ក្រសួង​
ការពារ​ប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល បន្តដំណើរ​
យុទ្ធជន Dien Bien ៩០យប់ថ្ងៃឈានទៅរំលឹកខួបលើកទី៦០នៃជ័យជំនះ Dien
Bien Phu។ វរសេនីយ៍ឯក Tran Quang Trung ស្នងការនយោបាយកងពលលេខ​១១
បាន​ឲ្យដឹងថា៖

        “ទីមួយប្រមូលផ្ដុំអប់រំកម្មាភិបាលយុទ្ធជននិងពលករមានឆ័ន្ទះប្តេជ្ញាកសាង​មូលដ្ឋានបក្សស្អាតស្អំរឹងមាំ អប់រំប្រពៃណីនិងបន្តដំណើរប្រពៃណីរបស់ជីដូន​ជីតា​
ក្នុងយុទ្ធនាការ Dien Bien Phu។ ទី២ យើងខ្ញុំប្រមូលផ្ដុំអនុវត្តភារកិច្ចនយោបាយ​
ទទួល​បាន​លទ្ធផលខ្ពស់។ ទី៣គោរពវិន័យប្រមូលផ្ដុំកសាងចំណានហ្វឺកហាត់​
វិន័យ។”

        មុននោះនាយប់ថ្ងៃទី២៨កុម្ភៈនៅខេត្ត Quang Binh ស្រុកកំណើត​នាយឧត្តម
សេនីយ៍ Vo Nguyen Giap សម្ព័ន្ធយុវជនខេត្ត Quang Binh បានរៀបចំ​ការ​ជួប
ប្រាស្រ័យជជែកអំពីប្រពៃណីជាមួយប្រធានបទ “ជំនាន់វ័យក្មេង Quang Binh រៀនសូត្រនិងធ្វើតាមគំរូនាយឧត្តមសេនីយ៍ Vo Nguyen Giap”។ កម្មវិធី​ស្ថិត​ក្នុង​បណ្ដាសកម្មភាពឆ្ពោះទៅខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ទី៧​
ឧសភា)៕

ប្រតិកម្មទៅវិញ