បំផុសសកម្មភាព “ដើម្បីប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់កុមារ“

Chia sẻ
(VOVWORLD) - នេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីទិវាកុមារពិភពលោកឆ្នាំ ២០២០ របស់អង្គការ UNICEF  និងរដ្ឋាភិបាលវៀតណាម។
បំផុសសកម្មភាព “ដើម្បីប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់កុមារ“ - ảnh 1 លោក Tran Cong Binh  - អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការ UNICEF ប្រចាំនៅវៀតណាម ប្រគល់កូនឈើដល់កូនសិស្ស។ (រូបថត៖VOH)

ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍ «ទិវាកុមារពិភពលោក ថ្ងៃទី២០ ខែវិច្ឆិកា»   សម្ព័ន្ធយុវជនទីក្រុងហូជីមិញ សហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានប្រារព្វធ្វើឡើងកម្មវិធី "ដើម្បីប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់កុមារ"   ឆ្នាំ ២០២០។ នេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីទិវាកុមារពិភពលោកឆ្នាំ ២០២០ របស់អង្គការ UNICEF  និងរដ្ឋាភិបាល វៀតណាម។

យោងតាមផែនការកម្មវិធីនេះត្រូវបានរៀបចំឡើងរហូតដល់ចុងខែវិច្ឆិកាឆ្នាំ ២០២០ នៅខ័ណ្ឌ/ស្រុក ចំនួន ២៤ នៅទីក្រុងហូជីមិញ។ ជាពិសេស កម្មវិធីនេះផ្តោតសំខាន់ទៅលើការរៀបចំឱ្យកូនសិស្សមើលល្ខោនស្តីពីការឃោសនាការពារបរិស្ថាន ព្រមទាំងចូលរួមលេងល្បែងណែនាំអំពីការបែងចែកប្រភេទសំរាម និងកម្មវិធីប្រឡងគូរគំនូរស្តីពីប្រធានបទ «ឃោសនាការពារបរិស្ថាន» ផងដែរ៕

ប្រតិកម្មទៅវិញ