ពិនិត្យកម្មវិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ឧសភា នៅពហុកីឡដ្ឋានខេត្ត Dien Bien គណៈកម្មាធិការមជ្ឈិមប្រារព្ធពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ របស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) បានពិនិត្យកម្មវិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu   (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។ 
ពិនិត្យកម្មវិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu - ảnh 1ទិដ្ឋភាពពិនិត្យការហាត់សមនៅពហុកីឡាដ្ឋាន Dien Bien (រូបថត៖ VOV)

លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដើម្បីរំលឹកដល់ថ្ងៃបុណ្យសំខាន់ៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ លោក Nguyen Trong Nghia; ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងថ្នាក់ដឹកនាំខេត្ត Dien Bien បានចូលរួមពិធីពិនិត្យហាត់សមនេះ។

កម្មវិធីហាត់សមរួមមានខ្លឹមសារផ្លូវការដូចជា៖ ពិធីគោរពទង់ជាតិ; ការសម្តែងស្គរពិធីបុណ្យ; ការសម្តែងសិល្បៈ; ប្រកាសសេចក្តីសម្រេចចិត្តទទួលបានមេដាយ និងការលើកសរសើរ; ក្បួនព្យុហយាត្រាយោធា ក្បួនដង្ហែ...។ ចំណុចលេចធ្លោនៃកម្មវិធីគឺ ក្បួនព្យុហយាត្រា យោធា   ដោយមានការចូលរួមពីមនុស្សជាង ១២.០០០នាក់។

ថ្លែងមតិនៅសម័យប្រជុំដកពិសោធន៍ក្រោយការហាត់សម លោក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការហាត់សម; ដោយក្រើនរំលឹកថា អង្គភាពត្រូវបន្តពង្រឹងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងមិត្តភ័ក្តិអន្តរជាតិ ឱ្យមានការពេញចិត្តនៅពេលចូលរួមពិធីអបអរសាទរ។ លើសពីនេះ អង្គភាពត្រូវរៀបចំឱ្យបានត្រឹមត្រូវនូវការងារទទួលស្វាគមន៍ប្រតិភូ ក៏ដូចជាសកម្មភាពនានាក្នុងពិធីអបអរសាទរ...។

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាពិសេស ប្រកបដោយអត្ថន័យ សណ្ដាប់ធ្នាប់ និងតម្លៃខ្ពស់ ក្នុងគោលបំណងដាស់តឿន និងលើកតម្កើងប្រពៃណីស្នេហាជាតិ វីរភាពបដិវត្តន៍ និងឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធ និងប្តេជ្ញាឈ្នះក្នុងបុព្វហេតុកសាង និងការពារយ៉ាងរឹងមាំ មាតុភូមិសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍នេះក៏ជាការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាមគ្រប់ជំនាន់ ដែលបានលះបង់ឈាម ស្រស់ សាច់ស្រស់ និងបានរួមចំណែកជាច្រើនក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្ធឡើងតាមលំដាប់ថ្នាក់ជាតិ ដោយមានសកម្មភាពសំខាន់ៗជាច្រើន៕

ប្រតិកម្មទៅវិញ