បំផុសមោទនភាពនៃ “សេចក្តីប្រាថ្នារបស់យុវជន - ចែងចាំងពន្លឺអណ្តាតភ្លើង បីត្រៀមជាស្រេច”

Chia sẻ
(VOVWORLD) - ចូលរួមរំលឹកខួបលើកទី ៦០ នៃចលនា “បីត្រៀមជាស្រេច (សីហា ១៩៦៤ - សីហា ២០២៤) នៅយប់ថ្ងៃទី ៩  ខែសីហា នៅទីលានបដិវត្តន៍ខែសីហា និងស្ថានីយ៍រថភ្លើង Gia Lam ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ "បំណងប្រាថ្នារបស់យុវជន - ចែងចាំងពន្លឺ អណ្តាតភ្លើងបីត្រៀមជាស្រេច”។
បំផុសមោទនភាពនៃ “សេចក្តីប្រាថ្នារបស់យុវជន - ចែងចាំងពន្លឺអណ្តាតភ្លើង បីត្រៀមជាស្រេច” - ảnh 1ថ្នាក់ដឹកនាំមជ្ឈិម និងក្រុងបានជូនអំណោយដល់អតីតយុវជនស្ម័គ្រចិត្ត (រូបថត៖ VGP/ Minh Thuy)

កម្មវិធីនេះមានការចូលរួមពីសាក្សីប្រវត្តិសាស្ត្រជាច្រើនរូប ដែលបានចូលរួមដោយផ្ទាល់នៅក្នុងចលនា “បីត្រៀមជាស្រេច” និងសមាជិកសហជីព និងយុវជនរដ្ឋធានីជាង ២.៥០០នាក់។ កម្មវិធីនេះបង្ហាញឡើងវិញនូវសម័យកាលប្រវត្តិសាស្ត្រដ៏មានមោទនភាពរបស់យុវជនរដ្ឋធានី ជាពិសេសយុវជនទូទាំងប្រទេស តាមរយៈរូបភាពឯកសារដ៏មានតម្លៃនៃយុវជនជំនាន់ «បីត្រៀមជាស្រេច» កាលពី ៦០ ឆ្នាំមុន ដែលបង្ហាញអំពីស្មារតីនៃមោទនភាព ជំនឿ និងសេចក្តីប្រាថ្នារបស់យុវជនជំនាន់ក្រោយចំពោះប្រទេសជាតិ និងរដ្ឋធានីហាណូយ។ យោងតាមលេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ លោក Chu Hong Minh “បីត្រៀមជាស្រេច” គឺជាចលនាបដិវត្តន៍ដ៏ធំបំផុតមួយរបស់យុវជនរដ្ឋធានីនិងយុវជនវៀតណាមក្នុងសតវត្សន៍ទី ២០ ដែលជាកេរដំណែល និងមោទនភាពសម្រាប់យុវជនរដ្ឋធានីដើម្បីដាក់ពង្រាយចលនា កសាងរដ្ឋធានី និងការពារប្រទេសជាតិលើគ្រប់វិស័យនៃជីវភាពសង្គម ក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ