|
បំផុសចលនា៖បុណ្យចូលឆ្នាំថ្មី២០១៥ដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ |
(VOV)_នាព្រឹកថ្ងៃទី១៥ ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកាកបាតក្រ
ហមវៀតណាមបានរៀបចំសន្និសីទកាសែត ស្ដីពីចលនា៖បុណ្យចូលឆ្នាំថ្មី២០១៥
ដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ។ ក្រោយរយៈ
ពេល១៦ឆ្នាំលាតត្រដាងអនុវត្តកាលពីឆ្នាំ១៩៩៩មក សមាគមគ្រប់ជាន់ថ្នាក់ក្នុងទូ
ទាំងប្រទេស រៃអង្គាសបានទឹកប្រាក់ចំនួនជាង៣ពាន់ពាន់លានដុង ជួយឧបត្ថម្ភ
គ្រួសារក្រីក្រ និងបណ្ដាជនរងគ្រោះដោយជាតិគីមីពលពណ៌លឿងទុំជិត១៤លាន។
លោកស្រី Tran Thi Hong An នាយិការង មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម
បានអោយដឹងថា៖
“ ចលនានេះមិនគ្រាន់តែនាំមកនូវតំលៃដ៏ល្អប្រសើខាងសម្ភារះ អត្ថន័យខាង
សង្គមកិច្ច និងបទពិសោធក្នុងសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើនការ
ចងសម្ព័ន្ធ រួមសហការជាមួយបណ្ដាកម្លាំង បង្កើនសមត្ថភាពចលនាសង្គមក្នុងសកម្ម
ភាពមនុស្សធម៌ទៀតផង៕”