អង្គប្រជុំបានពិភាក្សាលើការរៀបចំកន្លែងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh |
អង្គប្រជុំបានចាត់ទុកថា គំរោងការវិនិយោគកសាង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជាគំរោងការសំខាន់ថ្នាក់ជាតិ មានទ្រងទ្រាយ ប្រមូលផ្តុំដីធំ និងបានរៀបចំផែនការតាំងពីរឆ្នាំ២០០៥មក។ សមាជិក សភា Duong Trung Quoc មណ្ឌល Dong Nai បានស្នើថា៖
“ការជំលៀសប្រជាជនយកផ្ទៃដីសម្រាប់សាងសង ប៉ុន្តែក៏ត្រូវកសាង លំហវប្បធម៌ លំហទីក្រុងឲ្យបានជាមុនសិន។ ព្រោះថា នៅក្បែរហេដ្ឋារចនាសម្ព័ន្ធ ធំដូចជាអាកាសយានដ្ឋាន Long Thanh នោះ គឺទាមទារការអភិវឌ្ឍន៍ទីក្រុង ស្វាហាប់។ ហើយយើងត្រូវសង់សំណងប្រជាជនផងដែរ”។
នាពេលរសៀល អង្គប្រជុំបានស្តាប់របាយការណ៍បកស្រាយ ទទួល យក និង ពិភាក្សាអំពីគម្រោងច្បាប់ជលផល (ធ្វើវិសោធនកម្ម)៕