VOV-បន្តសន្និសីទសមាជិករដ្ឋសភាទទួលបន្ទុកដោយគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភារៀបចំដើម្បីរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ នាព្រឹកថ្ងៃទី១៤មិនាបណ្ដាសមាជិកបានប្រមូលផ្ដុំពិភាគ្សាលើបញ្ហា
សំខាន់មួយចំនួនអំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ របបកម្មសិទ្ធិដីធ្លី យន្តការ
ប្រមូលដី។ វាយតំលៃខ្ពស់ចំណុចថ្មីសារវន្តក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
លើកនេះគឺការកំណត់របស់រដ្ឋធម្មនុញ្ញថា “សិទ្ធិប្រើប្រាស់ដីជាសិទ្ធិទ្រពសម្ប័ត្តិ
ត្រូវបានច្បាប់ការពារ” បណ្ដាសមាជិកបានចាត់ទុកថាគោលការណ៍នេះបាន
បង្ហាញការគោរពការពាររបស់រដ្ឋចំពោះសិទ្ធិសារវន្តរបស់ពលរដ្ឋ។ ទន្ទឹមនឹង
នោះបណ្ដាសមាជិកក៏ប្រមូលផ្ដុំរួមមតិអំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាច
ដំបន់ផងដែរ។
|
បន្តរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ |
ក្នុងពេលនោះ បណ្ដាបញ្ហាទាក់ទិនដល់សញ្ជាតិ ដីធ្លី អន្តោប្រវេសនិងពង្រីកប្រភពកំលាំងពលំរបស់ជនវៀតណាមនៅឯបរទេសក្នុងការកសាងប្រទេសជាតិ
ជាខ្លឹមសារសំខាន់ត្រូវបានជនវៀតណាមនៅឯបរទេសនិងបណ្ដាអតីតសិស្សានុស្សិសដែលរៀនសូត្រនៅឯបរទេសរួមមតិក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២នៅសន្និសីទដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហូជីមិញ។
ស្ដីពីបញ្ហាសញ្ជាតិលោកស្រី Tran Thi Ngoc Lan អតីតសិស្សានុស្សិសវៀតណាម
នៅជប៉ុនបានថ្លែងថា៖
“តាមខ្ញុំការជ្រើសរើសសញ្ជាតិវៀតណាមនិងមានសញ្ជាតិចំនួន២ សញ្ជាតិ
វៀតណាមនិងសញ្ជាតិបរទេសជាប្រការបើកចំហរ។ ប៉ុន្តែត្រូវកំណត់ច្បាស់ថាក្នុង
ពេលជាពលរដ្ឋវៀតណាមត្រូវមានកាតព្វកិច្ចនិងប្រការនោះត្រូវបានដាក់ក្នុងរដ្ឋ
ធម្មនុញ្ញចំពោះជនវៀតណាមស្នាក់នៅឯបរទេស៕”