|
លេខាអចិន្ត្រៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាមលោក Phan Van Mai |
VOV-ថ្លែងមតិក្នុងពិធីត្រួតពិនិតការងារយកមតិរបស់ប្រជាជនទៅក្នុង ពង្រាង
ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នៅខេត្ Ba Ria -Vung Tauនាថ្ងៃទី១១មិនា
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ចន់ទៅលើ
អត្ថន័យនៃទង្វើនេះ។លោកចាត់ទុកថា៖នាពេលខាងមុខខេត្តត្រូវបង្កើនការងារ
ឃោសនាអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដល់ប្រជាជនដើម្បីជួយគេយល់
ច្បាស់ថែមទៀត។លោកមានប្រសាសន៍ថា៖" ការរួមមតិរបស់ប្រជាជន នឹងបាន
អូសបន្លាយពេលថែមទៀត។ដោយហេតុនេះយើងរក្សារការរួមតិនេះ តទៅទៀត "
មុននោះនាថ្ងៃទី១០មិនា សមាគមសម្ព័ន្ធយុវជនបណ្ដាខេត្តនៅដំបន់ Tay
Nguyen បានរៀបចំរួមមតិទៅក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ បណ្ដាដំណាងបានពិភាគ្សាលើមតិសំខាន់ជាច្រើនក្នុងនោះជាពិសេសបានរួមមតិគប្បីរក្សាមាត្រាទី៦៦របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២កំណត់អំពីសិទ្ធិនិងកាតព្វកិច្ច
របស់យុវជននិងជំនាន់វ័យក្មេងសំដៅពង្រីកកំលាំងពលំរបស់យុវជនជំនាន់វ័យ
ក្មេងក្នុងបុព្វហេតុកសាងនិងកាពារមាតុប្រទេស។ លេខាអចិន្ត្រៃមជ្ឈឹមសម្ព័ន្ធ
យុវជននិងជាប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាមលោក Phan Van Mai បាន
កត់សម្គាល់រាល់មតិរបស់ដំណាងទន្ទឹមនឹងនោះសំណូមពរកម្មាភិបាលសមាគម
ត្រូវពង្រីកតួនាទីច្នៃប្រឌិតផ្លាស់ប្តូរថ្មីរបៀបទាក់ទងជាមួយបណ្ដាមុខសញ្ញា
យុវជន។ក្នុងនោះយកចិត្តទុកដាក់ជាពិសេសប្រមូលផ្ដុំសាមគ្គីភាពរាល់មុខសញ្ញា
យុវជនជាជនជាតិភាគតិចយុវជនសាសនាជាដើម។