បន្តជួសជុល កែលម្អស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា

Chia sẻ
(VOVWORLD) - ភាគីកម្ពុជាបន្តពិនិត្យបណ្ដាស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលបានសាងសង់នៅកម្ពុជា ប៉ុន្តែមិនទាន់បានជួសជុល កែលម្អ ហើយជូនដំណឹងទៅភាគីវៀតណាម។
បន្តជួសជុល កែលម្អស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ សីហា នៅទីក្រុងហូជីមិញ ក្រសួងការពារជាតិវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបើកសម័យប្រជុំលើកទី ៥ សំដៅបូកសរុបលទ្ធផលអនុវត្តន៍គម្រោងជួសជុលកែលម្អស្តូបមិត្តភាពវៀតណាម-កម្ពុជា។ នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដឹកនាំពន្លឿនគម្រោងដែលកំពុងសាងសង់ ធានាគុណភាព និងប្រសិទ្ធភាព។ ភាគីកម្ពុជាបន្តពិនិត្យបណ្ដាស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលបានសាងសង់នៅកម្ពុជា ប៉ុន្តែមិនទាន់បានជួសជុល កែលម្អ ហើយជូនដំណឹងទៅភាគីវៀតណាម។ ហើយតាមនោះ លើកផែនការជួសជុល កែលម្អ អនុម័ត និងបញ្ជូនឯកសារទៅភាគីវៀតណាមដើម្បីវាយតម្លៃ និងឧបត្ថម្ភថវិកាសម្រាប់អនុវត្តន៍។ ភាគីទាំងពីរបានបន្តអះអាងថា ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា គឺជាសំណង់ប្រវត្តិសាស្ត្រ និងវប្បធម៌គំរូសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយចាំបាច់ត្រូវគ្រប់គ្រង ការពារយ៉ាងតឹងរឹង ព្រមទាំងពន្លឿនការកសាងកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្តីពីការគ្រប់គ្រង និងការពារសំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ