បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ ខែវិច្ឆិកា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha។ 
បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha។ រូបថត៖ VOV

ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ថៃ។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា ឆ្នាំ២០២៣ វៀតណាម និងថៃនឹងរៀបចំពិធីរំលឹកខួបលើកទី១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣ - ២០២៣)។ ព្រឹត្តិការណ៍នេះនឹងបើកជំពូកថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

យោងតាមសេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំទាំងពីរបានសន្យាបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រប្រសើរឡើងរវាងវៀតណាម និងថៃ។ ក្នុងនោះ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកជាអតិបរមានូវក្របខ័ណ្ឌទីក្រុងចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ សំដៅជំរុញការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជនឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសគឺរវាងយុវជននៃប្រទេសទាំងពីរនិង បង្កើនទំនាក់ទំនងភាពជាដៃគូក្នុងបណ្ដាបញ្ហាតំបន់ និងអន្តរជាតិ។ សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគយ៉ាងខ្លាំងក្លាជាងរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានស្នើដល់ស្ថាប័នពាក់ព័ន្ធធ្វើសាមញ្ញនីយកម្មបែបបទនាំចេញ នាំចូល បង្កលក្ខណៈងាយស្រួលដល់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងឆ្លងកាត់ទំនិញទៅកាន់ប្រទេសទី ៣ និងដោះស្រាយការជំពាក់ជំពិនអំពីវិនិយោគព្រមទាំងសិក្សាស្រាវជ្រាវលើវិស័យសហប្រតិបត្តិការថ្មី ដើម្បីជំរុញថែមទៀតការវិនិយោគទ្វេភាគី។

ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញមជ្ឈភាព និងរាល់ការខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាលេចចេញថ្មី។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជារាល់ផលប្រយោជន៍នៃការថែរក្សាសមុទ្រខាងកើតគឺជាដែនសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការ ប្តេជ្ញាចិត្តគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ គោរពយ៉ាងពេញលេញដំណើរការគតិយុត្តិ និងការទូត។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ