(VOVworld)-នាថ្ងៃទី២៧វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបាន បើកសម័យប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ២០១៥ សំដៅពិភាគ្សាលើរបាយការណ៍ស្តីពី ស្ថានភាពអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលអំពីភារកិច្ច ដំណោះស្រាយចាំ បាច់សម្រាប់អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងសេចក្តីព្រាងថវិការរដ្ឋ
ឆ្នាំ២០១៥។
|
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VGP/Nhật Bắc) |
ថ្លែងមតិសន្និដ្ឋាន នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្តត់ធ្ងន់ថា ដោយការខំប្រឹងប្រែងរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ព្រមទាំងប្រព័ន្ធនយោបាយទាំងមូល បានជាស្ថានភាពសេដ្ឋកិច្ចសង្គមនា ខែវិច្ឆិកា
បន្តមានបំរ៉ែបំរួលវិជ្ជមានលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីក៏បានណៃនាំឲ្យ ធានាការ
អនុវត្តល្អភារកិច្ចបែងចែកថវិការ ក៏ដូចជាកសាងផែនការវិនិយោគសាធា រណឆ្នាំ
២០១៦ និងផែនការវិនិយោគសាធារណរយៈពេលមធ្យមសម្រាប់ដំណាក់ កាល
២០១៦-២០២០។
ទាក់ទិនដល់កម្មវិធីគោលដៅជាតិ គឺកាត់បន្ថយភាពក្រីក្រនិងកសាងជនបទ
ថ្មី លោក Nguyen Tan Dung បានសំណូមពរប្រមូលផ្តុំឲ្យកិច្ចការអនុវត្តនិងធានា តុល្យភាពប្រភពកម្លាំងសម្រាប់អនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីទាំងពីរនេះ ដោយសារនេះជាកម្មវិធីមានចរិតលក្ខណៈទូទៅនិងមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាណែនាំការធ្វើសមា ហរណកម្មស៊ីជម្រៅតាមស្មារតីម្ចាស់ការដើម្បីបំរើបុព្វហេតុកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិ៕