អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
ចំពោះមុខបញ្ហានេះ ក្រសួងការបរទេសវៀតណាមបានពិភាក្សាជាមួយក្រសួងការបរទេសសឹង្ហបុរីអំពីបញ្ហានេះ។
សូមជម្រាបថា ការរួមចំណែកនិងការលះបង់របស់វៀតណាមដើម្បីចូលរួមជាមួយប្រជាជនកម្ពុជា បញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហមគឺជាការពិតដែលបានគេគ្រប់គ្នាទទួលស្គាល់ផងដែរ។ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ តុលាការពិសេសរបស់កម្ពុជា (ECCC) បានចេញសាលក្រម អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ សាលក្រមនេះបានឆ្លុះបញ្ចាំងដោយសត្យានុម័ត នូវការពិតខាងប្រវត្តិសាស្រ្ត ការប្រតិបត្តិច្បាប់ និងនាំមកយុត្តិធម៌ជូនជនរងគ្រោះ។ ប្រការទាំងនេះត្រូវទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ។
ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបាននិងបន្តរួមជាមួយសមាជិកដទៃទៀត ដើម្បីខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ក្នុងគោលបំណងកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព សាមគ្គីភាពនិងមានតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ផងដែរ៕