អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញអបអរសាទរដល់អ្នកមុខអ្នកការនិងសាសនិកនៅអាគារប៊ីស្សពខេត្ត Thanh Hoa ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៩ (រូបថត៖ TTXVN)
|
នៅទីនេះ លោកស្រី Dang Thi Ngoc Thinh អបអរសាទរ ប៊ីស្សពខេត្ត Thanh Hoa លោក Nguyen Duc Cuong រួមទាំងអ្នកមុខអ្នកការនិងសាសនិកនានាទទួលបាននូវបុណ្យណូអែលមួយប្រកបដោយសុខសន្តិភាពនិងជោគជ័យជាច្រើន ហើយលោកស្រីក៏សង្កត់ធ្ងន់ទៀតថា ក្នុងរយៈពេលកន្លងទៅសកម្មភាពខាងសាសនានៅវៀត ណាម និងសិទ្ធិសេរីភាពខាងជំនឿសាសនា ត្រូវបានថ្នាក់ដឹកនាំបក្សនិងរដ្ឋគោរព ហើយមានកន្លែងសក្ការៈបូជាជាច្រើនក៏ត្រូវបានជួសជុលនិងសាងសង់យ៉ាងស្អាត បាតផងដែរ។ទន្ទឹមនឹងនេះ សកម្មភាពសាសនាកាន់តែមានភាពសម្បូរបែប ហើយសាសនាទាំងអស់ក៏សម្របសម្រួលគ្នាក្នុងការកសាង មាតុភូមិនិងប្រទេសជាតិកាន់តែសម្បូរធូរធារនិងខ្លាំងក្លាថែមទៀតផងដែរ៕