បណ្តាប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ចែករំលែកបទពិសោធន៍ក្នុងការបង្ការប្រឆាំងគ្រឿងញៀន

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ បានប្រារព្ធឡើងសន្និសីទតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ស្ដីពីគ្រឿងញៀន។
បណ្តាប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ចែករំលែកបទពិសោធន៍ក្នុងការបង្ការប្រឆាំងគ្រឿងញៀន - ảnh 1បណ្តាប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ចែករំលែកបទពិសោធន៍ក្នុងការបង្ការប្រឆាំងគ្រឿងញៀន 

នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ បានប្រារព្ធឡើងសន្និសីទតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ស្ដីពីគ្រឿងញៀន។ អញ្ជើញថ្លែងមតិនៅទីនេះ វរសេនីយ៍ឯក Hoang Anh Tuyen នាយខុទ្ធកាល័យរងអចិន្រ្តៃយ៍ទទួលបន្ទុកបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀនវៀតណាមបានឲ្យដឹងថា សភាពការណ៍ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅពិភពលោក នៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ កំពុងមានបម្រែបម្រួលយ៉ាងស្មុកស្មាញ។ ដូច្នេះ បណ្ដាប្រទេសនានាគម្បីលើកកំពស់ថែមទៀតនូវតួនាទីសំខាន់ក្នុងការកសាង និងរៀបចំអនុវត្តលើគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការត្រួតពិនិត្យគ្រឿងញៀន ចូលរួមផ្ទាល់ក្នុងការកសាងគោលគំនិតបង្ការ ប្រឆាំងគ្រឿងញៀននៃតំបន់។ លោក Jeremy Douglas ប្រធានតំណាងស្ថាប័នបង្ការ ប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិតំបន់ អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក បានឲ្យដឹងថា បណ្តាប្រទេសគម្បីមានប្រភពទិន្នន័យពេញលេញ និងព័ត៌មានព្រមៗគ្នាស្ដីពីស្ថានភាពប្រើប្រាស់គ្រឿងញៀននិងកម្មវិធីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ហើយចែករំលែកចំណេះដឹងអំពីការប្រើប្រាស់គ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងរយៈពេល ២ ថ្ងៃប្រព្រឹត្តិទៅ អង្គប្រជុំបានពិភាក្សាលើខ្លឹមសារដូចជា៖ទិដ្ឋភាពទូទៅអំពីស្ថានភាពនិងនិន្នាការគ្រឿងញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ និងស្ថានភាពគ្រឿងញៀននៅបណ្ដាប្រទេសនានាជាដើម៕

ប្រតិកម្មទៅវិញ