បណ្តាប្រទេសអាមេរិកខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការការពារព្រៃអាម៉ាហ្សូន

Chia sẻ
(VOVWORLD) -លោក Ivan Duque ប្រធានាធិបតី កូឡុំប៊ី បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនឹងមានជំនួបមួយនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនាខែធ្នូខាងមុខ។
បណ្តាប្រទេសអាមេរិកខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការការពារព្រៃអាម៉ាហ្សូន - ảnh 1 អគ្គិភ័យឆាបឆេះព្រៃអាម៉ាហ្សូន (រូបថត៖ TTXVN)

នាថ្ងៃទី ៦ ខេកញ្ញា ប្រទេសចំនួន ៧ ដែលមានព្រៃអាម៉ាហ្សូននៅអាមេរិកខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំដៅការពារព្រៃត្រូពិកធំបំផុតលើពិភពលោក។ ថ្លែងនៅក្នុងពីធីចុះហត្ថលេខានៅទីក្រុង Leticia ភាគខាងត្បូងប្រទេសកូឡុំប៊ី លោក Ivan Duque ប្រធានាធិបតី កូឡុំប៊ី បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនឹងមានជំនួបមួយនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនាខែធ្នូខាងមុខ។

ទន្ទឹមនឹងនេះ យោងតាមកិច្ចព្រមព្រៀងដែលទើបនឹងបានចុះហត្ថលេខានោះ បណ្ដាប្រទេសនឹងបង្កើតប្រព័ន្ធទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដើម្បីអាចសហការគ្នាឲ្យបានល្អ ដូចជាក្នុង ករណីអគ្គិភ័យឆាបឆេះមានទ្រង់ទ្រាយធំ។កិច្ចព្រមព្រៀងនេះក៏នឹងជំរុញរាល់គំនិតផ្ដូចផ្ដើមដូចជា ដាំព្រៃ បង្កើនសកម្មភាព ឃ្លាំមើលបញ្ហានៅក្នុងព្រៃអាម៉ាហ្សូនតាមរយៈផ្កាយរណប និងអភិវឌ្ឍន៍រាល់គំនិតផ្ដូចផ្ដើមស្ដីពីការជំរុញខ្លាំងនូវការយល់ដឹងអំពីតួនាទីរបស់ព្រៃអាម៉ាហ្សូនសម្រាប់សហគមន៍ ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៅទៀត បណ្ដាប្រទេសក៏បានឯកភាពក្នុងការចែករំលែកព័ត៌មានអំពីសកម្មភាពខុសច្បាប់នៅក្នុងព្រៃអាម៉ាហ្សូនផងដែរ៕

ប្រតិកម្មទៅវិញ