ទិដ្ឋភាពនៃកិច្ចប្រជុំជាបន្ទាន់ (រូបថត៖ TTXVN)
|
អ្នកការទូតនៃប្រទេសអង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់ និងអ៊ីរ៉ង់ កំពុងពិចារណាលើបញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ ( JCPOA) បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសចម្រើនហួសបរិមាណបម្រុងសារធាតុ អ៊ុយរ៉ានីញ៉ូម ក៏ដូចជាកំរិតចម្រើននុយក្លេអ៊ែរដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនាឆ្នាំ២០១៥។ ទីក្រុងតេអេរ៉ង់បានលើកច្បាស់ថាអាចលុបចោលទង្វើរទាំងនេះប្រសិនបើភាគីដៃទៃនានានៅក្នុងកិច្ចព្រមព្រៀង ផ្តល់គំនិតផ្តួចផ្តើមដើម្បីសងការខូចខាតចំពោះអ៊ីរ៉ង់ដោយសារការដាក់ទ័ណ្ឌកម្មរបស់អាមេរិកផងដែរ៕