កងកម្លាំងនៃបណ្តាប្រទេសឈូងសមុទ្រពែក្ស បានចាប់ផ្តើមអនុវត្តការធ្វើសមយុទ្ធយោធារួមដែលហៅថា « Peninsula Shield» នៅអារ៉ាប៊ីសាអូឌីត |
មេបញ្ជាការធ្វើសមយុទ្ធ លោក Abdullah Bin Saeed Al Qahtani បានឲ្យដឹងថា សកម្មភាពធ្វើសមយុទ្ធនេះក៏រួមមានស្ថានភាពប្រកាសក្លែងក្លាយក្នុងការប្រយុទ្ធដែរគឺសំដៅបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងនានាផងដែរ។ ការធ្វើសមយុទ្ធនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពធ្វើសមយុទ្ធយោធាមានទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ ដោយគិតពីចំនួនទាហាន ចំនួនប្រទេសចូលរួម និងគុណភាពនៃអាវុធគ្រប់ប្រភេទទៀតផង៕