បណ្តា​ប្រទេសឈូងសមុទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ BRICS

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) កាលពីថ្ងៃទី ៩ ខែកញ្ញា បានបើកកិច្ចប្រជុំជាប្រចាំនៅរដ្ឋធានី Riyad របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅខាងក្រៅកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស GCC បានធ្វើការពិភាក្សាដាច់ដោយឡែកជាមួយដៃគូមកពីប្រទេសសេដ្ឋកិច្ចធំៗចំនួនបីរបស់ពិភពលោក ដែលសុទ្ធតែជាសមាជិក BRICS ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ក្រៅពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស GCC និងប្រទេសសមាជិក BRICS ទាំងបីនោះ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស GCC និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឥណ្ឌា និងប្រេស៊ីលក៏បានផ្តោតលើការពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិមួយចំនួនដែលមានមារយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ជម្លោះនៅតំបន់ហ្គាហ្សា ជម្លោះរុស្ស៊ី-អ៊ុយក្រែន សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី និងការតភ្ជាប់សេដ្ឋកិច្ច។

បណ្តា​ប្រទេសឈូងសមុទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ BRICS - ảnh 1រូបភាព៖ Arabian Business 

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមមានប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) គុយវ៉ែត កាតា បារ៉ែន និងអូម៉ង់។ ក្នុងនោះ ខឿនសេដ្ឋកិច្ចខ្លាំងជាងគេទាំងពីរនៅក្នុង GCC គឺ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានអញ្ជើញឱ្យចូលរួម BRICS (ជាមួយសមាជិកស្ថាបនិករួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)។ UAE បានចូលរួមជាផ្លូវការនៅដើមឆ្នាំនេះ ខណៈដែលអារ៉ាប៊ីសាអូឌីតមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយឡើយ៕

ប្រតិកម្មទៅវិញ