បណ្ដាសិល្បករល្ខោនត្រូវដើតួនាទីជាស្ពានផ្សាភ្ជាប់ វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ

Chia sẻ
(VOV)_នារសៀលថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសំណេះសំណាលជា​មួយ​បណ្ដាសមាជិកាល្ខោនវៀតណាម ដែលមកចូលរួមមហាសន្និបាតដំណាងរបស់សមាគមសិល្បករ ល្ខោន អាណត្តិទី៨

(VOV)_នារសៀលថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានជួបសំណេះសំណាលជា​មួយ​បណ្ដាសមាជិកាល្ខោនវៀតណាម
 ដែលមកចូលរួមមហាសន្និបាតដំណាងរបស់សមាគមសិល្បករ ល្ខោន អាណត្តិទី ៨  ( ២០១៤-២០១៩) នៅទីក្រុងហាណូយ។ វាយតំលៃខ្ពស់ចំពោះប​ណ្ដា​វណ្ណកម្មនៃជួរ
សិល្បករ ល្ខោន ​លោកប្រធានរដ្ឋ​បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនជានិច្ចកាល
កោតសរសើររាល់ពលីកម្មរបស់សិល្បករ សិល្បការនីនានា។

បណ្ដាសិល្បករល្ខោនត្រូវដើតួនាទីជាស្ពានផ្សាភ្ជាប់ វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

          ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុង​សភាពការណ៍ធ្វើសមាហរណកម្ម សកម្មភាពផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់វៀតណាម ទៅកាន់អន្តរជាតិបាន
យកចិត្តទុកដាក់ពី១ថ្ងៃទៅ១ថ្ងៃ។ ​តាមរយៈកម្មវិធីសិល្បះនិមួយៗ បណ្ដាសិល្បករ 
សិល្បការនីត្រូវដើរតួនាទីជាស្ពានផ្សាភ្ជាប់មិត្តភាព ឧទ្ទេសនាមអំពីបណ្ដាអត្តចរិត
ដ៏ល្អប្រសើរបស់អក្សរសាស្ត្រវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ ហើយលោក
ប្រធានរដ្ឋក៏​មានជំនឿជឿជាក់ថា៖ ជួរសិល្បករ ល្ខោននឹងបន្តទទួលបានស្នាដៃថ្មី
ផ្សេងៗទៀត នៅលើផ្លូវសិល្បះ រួមចំណែកយ៉ាងសកម្មចូលក្នុងបុព្វហេតុកសាង 
អភិវឌ្ឍន៍និងធ្វើសមាហរណកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ