បណ្ដាសមាជិកសភាពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម)

Chia sẻ
(VOVworld) – បន្តសម័យប្រជុំលើកទី ៤ នីតិកាលទី  
១៣ រដ្ឋសភាវៀតណាម នាថ្ងៃទី ១៩ វិច្ឆិកា បណ្ដា 
សមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់  
ដីធ្លី (វិសោធនកម្ម)។

(VOVworld) – បន្តសម័យប្រជុំលើកទី ៤ នីតិកាលទី ១៣ រដ្ឋសភាវៀតណាម នាថ្ងៃទី
១៩ វិច្ឆិកា បណ្ដាសមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម)
។​ សមាជិកសភាទាំងឡាយសុទ្ធតែយល់ព្រមអំពីការកំណត់ថ្លៃដីធ្លី តាមគោលការណ៍
ធានាផលប្រយោធន៍សមស្របរវាងរដ្ឋនិងប្រជាជន។ ស្តីអំពីការប៉ះពៅបង់ប្រាក់ពេល
ប្រមូលដីមកវិញ សមាជិកសភាមណ្ឌល Hai Phong (ភាគខាងជើងវៀតណាម) លោក
Tran Ngoc Vinh បានសង្កត់ធ្ងន់ថា៖

“ខ្ញុំគិតថា៖ យើងត្រូវធ្វើវិសោធនកម្មលើរាល់ការកំណាត់អំពីការប៉ះពៅថ្លៃបង់ ប្រាក់និងការរៀបចំលំនៅដ្ឋានឡើងវិញបន្ទាប់ពីរដ្ឋប្រមូលដីធ្លីមកវិញ។ ទន្ទឹម
នឹងនោះ រដ្ឋត្រូវផ្តល់ជំនួយខាងហិរញ្ញវត្ថុថែមទៀតដើម្បីប្រជាជនអាចស្ថិរភាព
ជីវភាពរស់នៅយ៉ាងឆាប់ៗ។ ទី ២ គឺ៖ យើងត្រូវលើតំលៃដីធ្លីកសិកម្មនិងរដ្ឋត្រូវ
បណ្តុះបណ្ដាលមុខរបបសំរាប់កសិករ ក្រោយពីការប្រមូលយកដីធ្លីមកវិញ។”

​     មតិមួយចំនួនបានចាត់ទុកថា​ការប្រើប្រាស់ដីធ្លីនៅកន្លែងជាច្រើននៅ​មានការ
ខ្ជះខ្ជាយ​ប្រសិទ្ធភាពទាប អំពើពុករលួយអសកម្មក្នុងវិស័យនេះនៅធំធេង។
លោកស្រី Nguyen Thanh Hai សមាជិការសភាមណ្ឌល Hoa Binh បានរួមមតិថា៖

​​​​      “ខ្ញុំស្នើពង្រាងច្បាប់ត្រូវបង្ហាញបន្ថែមការផ្លាស់ប្តូរថ្មីជាសារវន្តដំណើរការនិង
យន្តការយកមតិរួមចំណែករបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការនិងមហាជន​ប្រជាជនក្នុងការរៀបចំផែនការដីធ្លី។ ត្រូវបង្កើតយន្តការសន្ទនាផ្លាស់ប្តូរជាប្រចាំ​រវាងស្ថាប័នតាក់តែងជាមួយប្រជាជនចូលរួមមតិទៅក្នុងពង្រាងបណ្ដាឯកសារ​ច្បាប់លើវិស័យដីធ្លី៕”


បណ្ដាសមាជិកសភាពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម) - ảnh 1
សមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម)។ (Image:Internet)

ប្រតិកម្មទៅវិញ