|
បណ្ដាសកម្មភាពវប្បធម៌ដ៏វិសេសវិសាលសំរាប់ជនវៀតណាមនៅកូរ៉េខាងត្បូង |
(VOV)_នារសៀលថ្ងៃទី៣០មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកា
សែត ឧទ្ទេសនាមអំពីពិធីបុណ្យវៀតណាម-កូរ៉េខាងត្បូង ដោយមានប្រធានបទ៖ យើង
ទាំងអស់គ្នារួមជាធ្លុងមួយ នឹងបានរៀបចំឡើងនាថ្ងៃទី២៩មេសា នៅទីក្រុង Seoul កូ
រ៉េខាងត្បូង។ នេះជាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី២៥ទិវាបង្កើតទំនាក់ទំ
នងការទូត វៀតណាម-កូរ៉េខាងត្បូង(ថ្ងៃទី២២ធ្នូឆ្នាំ១៩៩២-ថ្ងៃទី២២ធ្នូឆ្នាំ២០១៧)។
នេះជាព្រឹត្តិការណ៍វប្បធម៌មួយមានទ្រង់ទ្រាយធំ ខ្លឹមសារសម្បូរបែប និងវិសេស
វិសាល។ មហោស្រពនេះរួមមានសកម្មភាពជាច្រើន ដូចជា៖ លេងកំសាន្ត ប្រឡងទេព
កោសល្យរបស់អាណិកជនវៀតណាម ជួបជុំពិភាក្សាជាមួយសិល្បករមកពីវៀតណាមនិង
ការតាំងពិព័រណ៍រូបថតមិត្តភាពទៀតផង៕