បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

Chia sẻ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានវៀត ណាម (ថ្ងៃទី២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១ មិថុនាឆ្នាំ២០១៧) នាថ្ងៃទី១៥មិថុនា លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញទៅទស្សនានិងជូនពរកម្មាភិបាល អ្នកយកព័ត៌មាន 
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានវៀតណាម (ថ្ងៃទី២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១ មិថុនាឆ្នាំ២០១៧) នាថ្ងៃទី១៥មិថុនា លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញទៅទស្សនានិងជូនពរកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងបុគ្គលិកនៅទីភ្នាក់ងារសារព័ត៌មានវៀតណាម។ នៅទីនេះ លោក Hoang Trung Hai បានបង្ហាញជំនឿជាក់ថា៖នាពេលខាងមុខនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បន្តពង្រីកប្រពៃណី កសាងសមូហភាពសាមគ្គីភាព ជួរកម្មាភិបាល អ្នកយកព័ត៌មានមានឬទ្ធានុភាពនយោបាយរឹងមាំ មានជំនាញពូកែ បំពេញល្អថែមទៀតតួនាទីជាស្ថាប័នសារព័ត៌មានជាតិ។

          នាថ្ងៃទី១៥មិថុនា សមាគមអ្នកកាសែតខេត្ត Hai Duong បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម និងប្រគល់រង្វាន់សារព័ត៌មានសមាគមអ្នកកាសែតខេត្ត Hai Duong ឆ្នាំ ២០១៦។ 

          ក៏ក្នុងថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Thai Nguyen បានរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម និងរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតសមាគមអ្នកកាសែតខេត្ត Thai Nguyen ផងដែរ៕

ប្រតិកម្មទៅវិញ