បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី |
នាព្រឹកថ្ងៃទី១៥កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅដាក់កម្រងផ្កា អូជធុបរំលឹកវិញ្ញាណក្ខ័ន្ឌបណ្ដាយុទ្ធជនពលី នៅឈាបនដ្ឋានជាតិ ផ្លូវលេខ៩ និងឈាបនាដ្ឋានជាតិ Truong Son នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)។
នាព្រឹកថ្ងៃដដែល នៅស្រុក Cam Lam ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៧) និងពិធីបើកសម្ពោធន៍មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជន Gac Mac ។
ក៏ក្នុងព្រឹកថ្ងៃទី១៥ កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយវីរអ្នកម្តាយវៀតណាម និងយុទ្ធជនពិការ នៅក្នុងតំបន់ទីក្រុង Da Nang។
នាថ្ងៃដដែល នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Thuan Thanh ខេត្ត Bac Ninh។
មុននោះ នាយប់ថ្ងៃទី១៤កក្កដា នៅមណ្ឌលកេរ្តិ៍តំណែលពិសេសជាតិ កំពែងបុរាណ Quang Tri បានប្រព្រឹត្តទៅមហាពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វិញ្ញាណខ័ណ្ឌយុទ្ធជនពលី។ មហាពិធីនេះជាឱកាសមួយដើម្បីប្រជាជនម្នាក់ៗ រំលឹកឡើងវិញនូវប្រពៃណីតស៊ូប្រឆាំងដ៏អងអាចក្លាហាន ពលីកម្មរបស់យុទ្ធជននានា ក្នុងការតស៊ូប្រឆាំងក្នុងរយៈពេល៨១ថ្ងៃ ការពារកំពែងបុរាណ Quang Tri។ លោក Doan Van Hai ប្រធានសហជីពធនាគារគោលនយោបាយសង្គមកិច្ចវៀតណាម បានអោយដឹងថា៖
“ ខ្ញុំគិតថា៖កំពែងបុរាណ Quang Tri ជាទីកន្លែងគូសសញ្ញាសំខាន់ អំពីពលីកម្មដ៏ធំធេងរបស់ជំនាន់ជីដូនជីតា ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ។ យើងខ្ញុំបានកំណត់នេះជាអាស័យដ្ឋានក្រហម ដើម្បីរៀបចំបណ្ដាដំណើរទស្សនកិច្ចមកទីនេះជាប្រចាំឆ្នាំ សំដៅអប់រំអំពីប្រពៃណីបដិវត្តន៍ នឹករលឹកអំពីគុណបំណាច់របស់វីរយុទ្ធជន ពលី៕”
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី |