បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី១ ឧសភា នៅខេត្ត Dien Bien ( ភាគខាងជើងវៀត​ណាម) បានប្រារព្វឡើងការតាំងពិព័រណ៍​ដោយប្រធានបទ៖ Dien Bien - ទំព័រប្រវត្តិសាស្ត្រ​ដ៏​​

(VOV)_នាព្រឹកថ្ងៃទី១ ឧសភា នៅខេត្ត Dien Bien ( ភាគខាងជើងវៀត​ណាម)  
បាន ប្រារព្វឡើងការតាំងពិព័រណ៍​ដោយប្រធានបទ៖ Dien Bien - ទំព័រប្រវត្តិសាស្ត្រ​ដ៏​​ក្លាហានមោះមត់។ សិក្ខាសាលាវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម ​ក៏​បាន​ប្រព្រឹត្ត
ទៅ ជាមួយការតាំងពិភ័រណ៍ ដោយប្រធានបទ៖ រស្មី អគ្គមេ​បញ្ជាការ Vo Nguyen
Giap ។ ដោយមានរូបថត ឯកសារដ៏​ថ្លៃថ្លា​ចំនួន២០០​ការតាំងពិព័រណ៍Dien Bien -
ទំព័រប្រវត្តិសាស្ត្រដ៏​ក្លាហាន ​មោះមត់​បាន​រំលឹកឡើងវិញដំណើការតស៊ូ  កសាង និងអភិវឌ្ឍន៍របស់កងទ័ពនិងប្រជាជន Dien Bien តាមដំណាក់កាលនិមួយៗ។ 

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giap (TTXVN)

          ក្នុងពេលនោះដែរ ចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី ៧​ឧសភា សម្ព័ន្ធ​យុវជន រដ្ឋធានីហាណូយ ប្រមូលផ្តុំកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីណែនាំ បំរើប្រជាជន ដែល
មកអូជធុបគោរពវិញ្ញាណក្ខ័ណ្ឌ នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅរដ្ឋធានី
ហាណូយ។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនរដ្ឋធានី​ហាណូយ ​ក៏បានបើកការតាំង ពិព័រណ៍រូបថត នាយឧត្តមសេនីយ៍ Vo Nguyen Giap ផងដែរ៕

ប្រតិកម្មទៅវិញ