បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ៨/មិនា

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារី​អន្តរជាតិ (ថ្ងៃទី៨មិនា) 

(VOV)_នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម 
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារី​អន្តរជាតិ (ថ្ងៃទី៨មិនា)  និងលើកទី១៩៧៤ទិវាកប្បកម្ម Hai Ba Trung សមាជិកការិយាល័យ និងជាអចិន្ត្រៃយ៍ គណលេខាធិការមជ្ឈឹមបក្សកម្មុយ​នីស្តវៀតណាម លោក Le Hong Anh បានស្ងើចសរ
សើរ ជូនពរនារី​វៀតណាម​គ្រប់ជំនាន់ បានមានការរួមវិភាគទានដ៏ធំធេងចំពោះបដិវត្តន៍
និង​ជនជាតិក្នុងរយៈពេលកន្លងទៅ។ លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖

          “ ពីសារលិខិតជាផ្លូវការសកលនៃទិវានារីឆ្នាំ២០១៤នេះគឺ៖ សមភាព​ភេទ សំរាប់ នារីគឺជាវឌ្ឍនភាពសំរាប់មនុស្ស។ បក្សនិងរដ្ឋវៀតណាមនឹងបន្តថែទាំ  លើកកំពស់ជីវ ភាពរស់នៅខាងសម្ភារះនិងស្មារតីសំរាប់នារី។ ​ស្រាវជ្រាវ បំពេញបន្ថែមនិងសុក្រិដ្ឋ រាល់គោលនយោបាយ ​ដើម្បីពង្រីក​សក្ដានុភាព ​ការច្នៃប្រឌិតរបស់នារីវៀតណាម។ បង្កលក្ខណះងាយស្រួល​ជាច្រើនជាងទៀត​ដើម្បីសម្ព័ន្ធសមាគមនារីវៀតណាមធ្វើ
សកម្មភាព​កាន់​តែប្រសិទ្ធិភាព ជាក់ស្ដែងជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ។”

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ៨/មិនា - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan(vov)

ក្នុងឱកាសទិវានារីវៀតណាម នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ អនុ
ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួប​ប្រាស្រ័យ​ជាមួយក្រុមនារី​អាជីវករឆ្នើម ជាសមាជិកាមជ្ឈមណ្ឌលវប្បធម៌អាជីវករវៀតណាម (ចំណុះសភាពាណិ
ជ្ជកម្ម និងឧស្សាហកម្មវៀតណាម)។ នៅ​ទីនេះ លោកស្រី Nguyen Thi Doan បានអប អរសាទរគ្រប់នារី​អាជីវករ ​បានមានសកម្មភាពសម្បុរសធម៏ជាច្រើនក្នុងរយៈពេល
កន្លងទៅ។ ​អនុប្រធានរដ្ឋបានស្នើថា៖ក្នុងលក្ខណះធ្វើសមាហរណកម្មសេដ្ឋកិច្ច
សកល  អាជីវករជានារីម្នាក់ៗ ត្រូវបំប៉ន់ចំណេះដឹង សមត្ថភាពគ្រប់គ្រង ច្នៃប្រឌិត​និងមានការរួមវិភាគទានច្រើនជាងទៀត សំរាប់ការអភិវឌ្ឍន៍រួមរបស់​ប្រទេសជាតិ៕​

ប្រតិកម្មទៅវិញ