បណ្ដាសកម្មភាពរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនក្នុងទូទាំងប្រទេស |
គិតមកដល់ពេលនេះ កម្មករ មន្ត្រីរដ្ឋការ ពលករទីក្រុងហូជីមិញចំនួន៥៨ ២០០ នាក់ បានទទួលអំណោយចំនួនជាង២២ពាន់លានដុង។ បណ្ដាសម្បុរសជន និងសហគ្រាសក៏បានជូនសំបុត្រឡាន សំរាប់កម្មករ ពលករចំនួនជិត១១ពាន់នាក់ ទីស្រុកកំណើតដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ នាយប់ថ្ងៃទី២៧មករា នៅទីក្រុងហូ ជីមិញ បានប្រព្រឹត្តទៅកម្មវីធី៖” និស្សិតទទួលបុណ្យចូលឆ្នាំថ្មី នៅឆ្ងាយពីផ្ទះ” លើកទី៨ឆ្នាំ២០១៨។
នាយប់ថ្ងៃទី២៨មករា នៅខេត្ត Hai Duong បានប្រព្រឹត្តទៅកម្មវីធី៖” និទាឃរដូវកក់ក្តៅ” ឆ្នាំ ២០១៨ សំដៅចែករំលែកការលំបាកចំពោះគ្រួសារមានស្ថានភាពលំបាកក្នុងតំបន់។ កម្មវិធីនេះបានរៃអង្គាសទឹកប្រាក់ចំនួនជាង១០ពាន់លានដុងដើម្បីជួយឧបត្ថម្ភអ្នកក្រីក្រ ទទួលបុណ្យចូលឆ្នាំថ្មី២០១៨៕