បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាគ្រួសារវៀតណាម

Chia sẻ
(VOV)_នាថ្ងៃទី២៦ មិថុនា នៅរដ្ឋធានីហាណូយ ទិវាបុណ្យគ្រួសារវៀតណាម ២០១៤ ត្រូវបានប្រារព្វឡើង ដោយប្រធានបទ៖ ទទួលទានអាហារ​ជាមួយគ្រួសារប្រកប​ដោយមនោសញ្ជេតនាកក់ក្តៅ។
បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាគ្រួសារវៀតណាម - ảnh 1
បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱកាសទិវាគ្រួសារវៀតណាម

(VOV)_នាថ្ងៃទី២៦ មិថុនា នៅរដ្ឋធានីហាណូយ ទិវាបុណ្យគ្រួសារវៀតណាម
 ២០១៤ ត្រូវបានប្រារព្វឡើង ដោយប្រធានបទ៖ ទទួលទានអាហារ​ជាមួយគ្រួសារ
ប្រកប​ដោយមនោសញ្ជេតនាកក់ក្តៅ។ ទិវា​គ្រួសារឆ្នាំនេះ មានគោលដៅរួមចំ ណែក ផ្សាភ្ជាប់មនោសញ្ចេតនា ចែក​រំលែកលទ្ធផលធ្វើពលកម្ម បទបិសោធន៍អប់រំសិលធម៌  របៀបរស់នៅរវាង​បណ្ដាសមាជិកក្នុងគ្រួសារ។ ទន្ទឹមនឹងនោះ ទិវានេះក៏គឺជាឱកាស
ដើម្បីលើក សរសើរបណ្ដាតំលៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់គ្រួសារវៀតណាម
 ជំរុញ ខ្លាំងការងារឃោសនា ចលនាប្រជាជនគ្រប់ស្រទាបអនុវត្តរបៀបរស់នៅអរិយ្យ
ធម៌  វប្បធម៌ក្នុងគ្រួសារនិងសហគមន៍។ លោក Do Van Vu ជនហាណូយមួយនាក់ បានអោយដឹងថា៖

          “ ឆ្នាំនេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានយកប្រ​ធានបទ​គឺ៖ ” ទទួល
ទានអាហារ​​ជាមួយគ្រួសារពោពេញទៅដោយមនោសញ្ជេត​នា​កក់ក្តៅ” ។ ​នេះគឺជា ប្រធានបទល្អ និងជាក់ស្ដែង ។ នេះគឺជាពេល​វេលា​ជួប​ជុំគ្នារវាងលោកតា លោកយាយ  ឧពុក ម្ដាយ កូនចៅ ក្រោយរយៈ​ពេល១ថ្ងៃធ្វើការ សិក្សារ ហើយនេះក៏គាំចំណុចប្រពៃ
ណីដ៏ ល្អប្រសើរបស់គ្រយសារវៀតណាមទៀតផង។”    

          នាថ្ងៃនេះដែរ នៅស្រុក​ Hoa Vang ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម  បានប្រព្រឹត្តទៅវេទិកា៖ អ្នកម្តាយ គ្រួសារនិងអនាគតរបស់កូន។ នេះគឺជាសកម្មភាព
មួយ  ក្នុងចំណោមសកម្មភាពស្នូល ដើម្បីជំរុញខ្លាំងការងារឃោសនាក្នុងសហគមន៍  អំពីការបង្ការ ប្រឆាំងបទល្មើស និងគ្រោះសង្គមសំរាប់យុវជន កុមារជំទង់។

          មុននោះ នាថ្ងៃទី ២៤ និងទី២៥ មិនា នៅទីក្រុងហាណូយ និងខេត្ត​ Hai Duong (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធី៖ ​ចែករំលែកសុភមង្គលជាមួយ ដំបូលរួមពិភពលោក ឆ្នាំ ២០១៤ផងដែរ៕

ប្រតិកម្មទៅវិញ