|
បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រកោះមាតុប្រទេស(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី១ កក្កដា ការតាំងពិព័រណ៌បំផុសចលនា ដោយប្រធានបទ៖ ប្តេជ្ញាចិត្តរក្សាររឹងមាំអធិបតេយ្យភាពព្រំដែន កោះ សមុទ្រវៀតណាមដោយក្រសួង វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមរៀបចំឡើង នៅទីក្រុងហូជីមិញ (ភាគខាង
ត្បូងវៀតណាម) បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមចំពោះមហាជននូវផែនទីនិងឯកសារបុរាណ
ក្នុងរាជកាលបណ្ដាស្ដេច Nguyen ចំនួន១១ផ្ទាំងនិងគំនូរបំផុសចលនាឆ្ពោះទៅកោះ
សមុទ្រចំនួន៦០ផ្ទាំងទៀតផង។ មិត្ត Lam Dung Dat ជនមួយនាក់នៅទីក្រុងហូជី
មិញបានអោយដឹងថា៖
“ តាមរយៈការតាំងពិព័រណ៌លើកនេះ ខ្ញុំមោទនភាពជាច្រើន ចំពោះអធិបតេយ្យ ភាពសមុទ្រ កោះ វៀតណាម។ តាមនោះ ជួយឧបត្ថម្ភមិត្តវ័យក្មេងយល់ដឹង បន្ថែម អំពីអធិបតេយ្យភាពចំពោះប្រទេសជាតិ និងបង្កើនជំនឿជាក់ទៅលើការដឹក នាំរបស់
បក្ស រដ្ឋផងដែរ។”
ក្នុងពេលនោះដែរ នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី១១ កក្កដា នៅរដ្ឋធានីហា
ណូយ លោក Andre Menras ជាអ្នកនិពន្ធខ្សែរភាពយន្ត ៖ Hoang Sa – Viet Nam ៖ការឈឺចាប់ដោយការបាត់បង់ បានចែករំលែកថា៖ លោកជានិច្ចកាលឆ្ពោះទៅបណ្ដា អ្នកនេសាទ នៅភាគកណ្ដាលវៀតណាម៕