បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ

Chia sẻ
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៦ឆ្នាំ ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) ​និង៣០ឆ្នាំប្រគល់រង្វាន់ Kovalevskaia សម្ព័ន្ធសមាគមនារីវៀតណាម​នឹង​រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ក្នុងខែមិនា ឆ្នាំ២០១៦។
បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ - ảnh 1
បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៦ឆ្នាំ ទិវានារីអន្តរជាតិ (ថ្ងៃ
ទី៨មិនា) ​និង៣០ឆ្នាំប្រគល់រង្វាន់ Kovalevskaia សម្ព័ន្ធសមាគមនារីវៀតណាម​នឹង​
រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ក្នុងខែមិនា ឆ្នាំ២០១៦។ ពិធីរំលឹកខួប​អនុស្សាវ
រីយ៍លើកទី៣០ទិវារង្វាន់ Kovalevskaia និងពិធីប្រគល់រង្វាន់ Kovalevskaia ឆ្នាំ ២០១៥ 
នឹងប្រព្រឹត្តទៅនាថ្ងៃទី៦មិនា ដើម្បីលើកសរសើរ និងលើកទឹកចិត្តបណ្ដាអ្នកវិទ្យា
សាស្ត្រនារីខំប្រឹងប្រែង រួមវិភាគទានចំពោះការអភិវឌ្ឍន៍វិទ្យា​សាស្ត្រ បច្ចេកវិទ្យា
របស់ប្រទេសជាតិ ក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនី
យកម្មប្រទេសជាតិ វាយតំលៃនិងកត់សម្គាល់នូវបណ្ដាការរួម​វិភាគទានរបស់
បណ្ដាបញ្ញាវន្តនារី សមូហភាព បុគ្គល អ្នកវិទ្យាសាស្ត្រនារី ដែល​ទទួលបានរង្វាន់​ Kovalevskaia ចំពោះប្រទេសជាតិ ចលនានារីនិងជំរុញសមភាព​ភេទក្នុងរយៈពេល
៣០ឆ្នាំកន្លងទៅ។

          នាថ្ងៃទី៧ មិនា សារមន្ទីរនារីវៀតណាម នឹងរៀបចំការតាំងពិព័រណ៌៖ទប់ទល់
នឹងគ្រោះធម្មជាតិ-រឿងនិទានអំពីនារី។ ជាពិសេស ក្នុងខែមិនា ​នឹងប្រព្រឹត្តទៅ​សកម្ម
ភាពនៃខែសៀវភៅនារីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ