|
បណ្ដាប្រទេសអាមេរិកខាងត្បូងស្វាគមន៍ធនាការថ្មីរបស់ BRICS(TTXVN) |
(VOV)_ថ្លែងមតិនៅក្នុងជំនួបរវាងបណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមា
ជិកក្រុម BRICS និងបណ្ដាប្រទេសអាមេរិកខាងត្បូង នាថ្ងៃទី ១៦ កក្កដា នៅខាង
ក្រៅ សន្និសីទកំពូលលើកទី៦ ដែលប្រព្រឹត្តទៅ នៅទីក្រុងFortaleza (ប្រេស៊ីល) ប្រធានាធិបតីវីណេហ្ស៊ូអេឡាលោកNicolas Maduro បានសង្កត់ធ្ងន់ទៅលើសារ
សំខាន់ការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី( NDB) និងមូលនិធិរួម។ លោក Nicolas
Maduro បានចាត់ទុកនេះគឺជាព័ត៍មានល្អសំរាប់តំបន់អាមេរិកខាងត្បូងទាំងមូល។ ទន្ទឹមនឹងនោះ លោក Nicolas Maduro ក៏បានផ្តល់មតិអំពីការចងសម្ព័ន្ធរវាង NDB និងធនាគារភាគខាងត្បូង( អង្គការហិរញ្ញវត្ថុមួយដោយបណ្ដាប្រទេសអាមេរិក ខាងត្បូង បង្កើតឡើងនាឆ្នាំ២០០៩) ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុថ្មី១ដែរ។
តាមមជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃ NDB គឺជា៖ IMF របស់បណ្ដាប្រទេស មានខៅនសេដ្ឋកិច្ចលូតលាស់ខ្លាំងនិងជាទម្ងន់ស្មើនឹងបណ្ដាអង្គការហិរញ្ញវត្ថុ
របស់បណ្ដាប្រទេសលោកខាងលិច ដូចជា៖ IMF WB ជាដើម៕