|
បណ្ដាប្រទេសជំរុញខ្លាំងដំណើរចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ |
(VOV)_នាថ្ងៃទី២០ដំណើការចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ កំពុងចូល
ក្នុងដំណាក់កាលចុងក្រោយ អ៊ីរ៉ង់និងបណ្ដាប្រទេសដៃគូរបន្តជំនួបពិភាក្សានានាសំ
ដៅទទួលអោយបានកិច្ចព្រមព្រៀងលើគ្រប់វិស័យ១មុនកាលកំណត់។ នៅស្វីស
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry និងសមភាគីអ៊ីរ៉ង់ Mohammad
Javad Zarif បានដំណើការចរចារលើកទី៥។ នាពេលនោះ នៅខាងក្រៅសន្និសីទកំ
ពូលនិទាឃរដូវ របស់ EU ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels ( បែល្ស៊ីក) ដំ
ណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU
លោកស្រី Federica Mogherini បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានា
ធិបតីបារាំង លោក Francois Hollande ដើម្បីពិភាក្សាអំពីបញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់ ។
អ៊ីរ៉ង់និងក្រុម P5+1 នឹងដំណើការចរចារឡើងវិញនាថ្ងៃទី២៥មិនាខាងមុខនេះដែរ៕