បណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងសហភាពអឺរ៉ុបចំពោះរុស្ស៊ីមិនជួយបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែនទេ

Chia sẻ
(VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកទើបនឹង
ប្រកាសបទដាក់ទណ្ឌកម្ម រឹងមាំថ្មីតម្រង់ទៅលើផ្នែក
ថាមពល ធនាគារនិងការពារប្រទេសរបស់រុស្ស៊ី។

បណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងសហភាពអឺរ៉ុបចំពោះរុស្ស៊ីមិនជួយបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែនទេ - ảnh 1
បណ្ដាបទដាក់ទណ្ឌកម្មពោលខាងលើមិនជួយបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែនទេ
(Image: radiovn.com)

(VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកទើបនឹងប្រកាសបទដាក់ទណ្ឌកម្ម រឹងមាំថ្មីតម្រង់ទៅលើផ្នែកថាមពល ធនាគារនិងការពារប្រទេសរបស់រុស្ស៊ី។ នេះគឺជា ប្រតិកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះរុស្ស៊ីបន្ទាប់ពីកាយវិការដែលត្រូវបានចាត់ទុកជា
ការគាំទ្រកំលាំងប្រឆាំងរដ្ឋាភិបាលនៅអ៊ុយក្រែននៃប្រទេសនេះ។ ប៉ុន្តែ ប្រទេសអឺរ៉ុប
មួយ ចំនួនបានព្រួយបារម្ភថា៖ បណ្ដាបទដាក់ទណ្ឌកម្មពោលខាងលើមិនជួយបន្ធូ
ស្រាល ភាពតានតឹងនៅអ៊ុយក្រែនទេ។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Fredrik
Reinfeldt បានបញ្ជាក់ថា៖ បណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់ EU ចំពោះរុស្ស៊ីជះឥទ្ធិពល
ដ៏ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍នៃប្រទេសនេះ ជាពិសេសគឺការផលិតកម្មឧស្សាហកម្ម។
ក្នុងពេល នោះ ឧបនាយករដ្ឋមន្តីប៉ូឡុញ លោក Janusz Piechocinski ក៏បានចាត់ទុកថា៖ បទដាក់ទណ្ឌកម្មថ្មីរវាង EU និងរុស្ស៊ីនឹងថយចុះកំណើនសេដ្ឋកិច្ចនៃប្រទេសអឺរ៉ុប
កណ្ដាលនេះដល់ ០,៦% ក្នុងឆ្នាំ ២០១៤។ បទដាក់ទណ្ឌកម្មនេះក៏បានជះឥទ្ធិពល អាក្រក់ដល់ការនាំចេញនាំចូលរបស់បែលហ្ស៊ីកចូលក្នុងទីផ្សាររុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ