|
បណ្ដាថ្នាក់ដឹកនាំលើពិភពលោកអានសារចូលឆ្នាំថ្មី ២០១៦ (Image: VNA) |
(VOVworld) – ក្នុងបទសន្ទរៈកថាក្នុងឱកាសឆ្នាំថ្មី ២០១៦ នាថ្ងៃទី ១ មករា
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវឲ្យប្រជាពលរដ្ឋ
នៃ ប្រទេសនេះសាមគ្គីសំដៅប្រឆាំងនឹងការស្អប់ខ្ពើមជនអន្តោប្រវេសន៍។
លោកស្រី Merkel មានគោលបំណងថា៖ ប្រជាពលរដ្ឋអាល្លឺម៉ង់ចាត់ទុកវត្ត
មានរបស់ជន ចំណាកស្រុកគឺឱកាសនាពេលអនាគត ហើយអះអាងថា៖
ប្រទេសអាល្លឺម៉ង់នឹង ជំនះពុះពារលើវិបត្តិនាបច្ចុប្បន្ន។ ក្នុងសារជូលឆ្នាំថ្មី
នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron បានសន្យាដោះស្រាយ
បញ្ហាស្មុគស្មាញក្នុងទំនាក់ទំនង រវាងអាល្លឺម៉ង់ជាមួយសហភាពអឺរ៉ុបមុន
ការបោះប្រជាមតិប្រជាជនស្តីពីបញ្ហានេះ ដែលគ្រោងប្រព្រឹត្តទៅនាឆ្នាំ
២០១៦ ខាងមុខ។ ក្នុងពេលនោះ ប្រធានាធិបតី អាមេរិក លោក Barack
Obama បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលនៃ ប្រទេសនេះនឹងចេញ
ផ្សាយរាល់ការកំណត់ថ្មីស្តីពីការគ្រប់គ្រងអាវុធគ្រប់ប្រភេទនាសប្តាហ៍
ខាងមុខ។ នេះគឺជាកាយវិការគួរឲ្យប្តេជ្ញារបស់រដ្ឋាភិបាលអាមេរិកក្នុងការ
ទប់ទល់នឹងស្ថានភាពអំពើហឹង្សាដែលកំពុងរីករាលដាល។ ក្នុងសារឆ្នាំថ្មី
២០១៦ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ ឆ្នាំ
២០១៦ គឺជាឆ្នាំដែលជប៉ុននឹងអនុវត្តតួនាទីដឹកនាំរបស់ខ្លួនលើឆាក
អន្តរជាតិក្នុងកាលៈទេសៈ ជប៉ុននឹងធ្វើអធិបតីសន្និសីទកំពូលក្រុមបណ្ដា
ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 នាខែឧសភាខាងមុខ សន្និសីទត្រី
ភាគីជាមួយចិននិងកូរ៉េខាងត្បូងនិងដើរតួនាទី ប្រទេសជាសមាជិកមិន
អចិន្ត្រៃយ៍ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.៕