បណ្ដាតំបន់រៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣

Chia sẻ
(VOV)_នាថ្ងៃទី១៤មេសា តំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣ ដើម្បីបង្កើតបញ្ជីឈ្មោះបេក្ខជនសមាជិកសភា ​នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១។
បណ្ដាតំបន់រៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣ - ảnh 1
បណ្ដាតំបន់រៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣

          (VOV)_នាថ្ងៃទី១៤មេសា តំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម បាន
រៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣ ដើម្បីបង្កើតបញ្ជីឈ្មោះបេក្ខជនសមាជិក
សភា ​នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១។

          នៅខេត្ត Phu Yen បញ្ជីឈ្មោះបេក្ខជនសមាជិកសភាចំនួន៨រូប ដែល​កំពុង​បំ
ពេញការងារនិងស្នាក់នៅក្នុងតំបន់ ដែលក្នុងនោះមាននារីចំនួន៣នាក់ អ្នកវ័យក្មេង
ចំនួន៣នាក់ និងម្នាក់ជាជនជាតិភាគតិច។ បញ្ជីឈ្មោះបេក្ខជនសមាជិកក្រុមប្រឹក្សា
ប្រជាជនអាណត្តិ ២០១៦-២០២១ រួមមាន៨៤រូប។

          ខេត្ត Ca Mau មានបេក្ខជនចំនួន១៧រូបឈរឈ្មោះសមាជិកសភា ដែលក្នុងនោះ
​មាន​បេក្ខជននារីចំនួន៩រូប បេក្ខជនចំនួន៥រូបជាជនជាតិភាគតិច។ បញ្ជីឈ្មោះ​បេក្ខ
ជនជាសមាជិកក្រុមប្រឹក្សាប្រជាជនអាណត្តិ ២០១៦-២០២១ គឺ ១១៧រូប។

          នៅសន្និសីទពិគ្រោះយោបល់លើកទី៣ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ខេត្ត Vinh Phuc បានពិភាក្សានិងអនុម័តបញ្ជីឈ្មោះបេក្ខជន​សមាជិក​សភាចំនួន៨រូប។ បញ្ជីឈ្មោះបេក្ខជនសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិ ២០១៦-២០២១ រួមមាន៨៤រូប។

          ខេត្ត Tay Ninh បានឯកភាពបញ្ជីឈ្មោះចំនួន៨រូប ដើម្បីឧទ្ទេសនាមជា​សមាជិកសភា នីតិកាលទី១៤។ ខេត្តទាំងមូលមានជនចំនួន៨៧រូប ត្រូវបាន​ឧទ្ទេសនាមជាសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត ​។
នាថ្ងៃទី១៥មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តក្រុងជា ច្រើនបានរៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣សំដៅឯកភាពនិងបង្កើត បញ្ជីឈ្មោះជាផ្លូវការបេក្ខជនសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សា ប្រជាជនថ្នាក់ខេត្តអាណត្តិ២០១៦-២០២១។

        នៅទីក្រុង Da Nang អង្គសន្និសីទបានឯកភាពបញ្ជីឈ្មោះបេក្ខជនចំនួន៨នាក់  ដែលក្នុងនោះបេក្ខជនជានារីមានចំនួន៥នាក់។ បញ្ជីឈ្មោះបេក្ខជនសមាជិកក្រុមប្រឹក្សា ប្រជាជនទីក្រុងមានចំនួន៨៥នាក់។

        រហូតមកដល់ថ្ងៃទី១៣មេសា គណៈកម្មាធិការរណេសិរ្សមាតុភូមិនៅឃុំ សង្កាត់ ទីរួមស្រុកលើទូទាំងខេត្ត Quang Tri ក៏បានបញ្ចប់សន្និសិទយកមតិនិង បោះទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតនៅទីកន្លែងរស់នៅសម្រាប់បេក្ខជនសមា ជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនខេត្តផងដែរ៕

ប្រតិកម្មទៅវិញ