នាថ្ងៃទី៣ កុម្ភៈ នៅទីក្រុង Dien Bien Phu ភាគខាងជើងវៀតណាម សមាគមន៍អ្នកកាសែតខេត្ត Dien Bien បានសហការជាមួយមន្ទីរព័ត៌មាននិងផ្សព្វ ផ្សាយខេត្ត មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ និងស្ថាប័នសារព័ត៌មាននានា ក្នុងខេត្ត រៀបចំបុណ្យកាសែតនិទាឃរដូវឆ្នាំ២០១៨។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Chuong ប្រធានសមាគមន៍អ្នកកាសែតខេត្ត Dien Bien ឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺសំដៅរួមចំណែកបង្កើតកម្លាំងចលករជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ ឆ្ពោះទៅព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ធំៗរបស់ខេត្តនិងប្រទេសជាតិ។ បុណ្យកាសែតនិទាឃរដូវក៏ជាឱកាសដើម្បី លើកតម្កើងការអភិវឌ្ឍនិងរួមវិភាគទានរបស់សារព័ត៌មានវៀតណាមនិយាយរួម និងសារព័ត៌មានខេត្តនិយាយដោយឡែក៕