បណ្ដាខឿនសេដ្ឋកិច្ច APEC សន្យាគាំទ្រដល់វិស័យពាណិជ្ជកម្មសេរី |
សេចក្តីប្រកាសរួមបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC ទើបបានបិទបញ្ចប់នៅទីក្រុង Vina del Mar នៃប្រទេសឈីលីបានឲ្យដឹងថា ខឿនសេដ្ឋកិច្ចរបស់ APEC បានអះអាងពីសារៈសំខាន់នៃបទបញ្ញត្តិតម្លាភាព ដោយមិនរើសអើងគ្នា ដែលបានឯកភាពនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ឯកសាររបស់ APEC ក៏បានអះអាងថាខឿនសេដ្ឋកិច្ចជាសមាជិកគប្បីលើកកម្ពស់នូវប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាជម្រុញការចូលរួមយ៉ាងសកម្មនិងបើកចំហកសាងសហគមន៍សហគ្រាស ដើម្បីបង្កភាពងាយស្រួលសំរាប់ប្លុកនេះអាចបន្តជួយឧបត្ថម្ភដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕