|
បណ្ដាការវាយប្រហារដោយគ្រប់បែកដ៏បង្ហូរឈាមបំផុតបានកើតមានឡើងនៅអ៊ីរ៉ាក់
(Image; Vietnam+) |
(VOVworld) – មនុស្សចំនួន ៥២ នាក់ត្រូវស្លាប់និង ៩០ នាក់ទៀតរងរបួសក្នុងបណ្ដាការវាយប្រហារដោយគ្រប់បែកដាក់ក្នុងរថយន្តដែលបានកើតមានឡើងជាបន្តបន្ទាប់
នាយប់ថ្ងៃទី ៧ មិថុនា នៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់។ ប៉ូលីសអ៊ឺរ៉ាក់បានឲ្យដឹង ថា៖ ការវាយប្រហារដ៏បង្ហូរឈាមបំផុតបានកើតមានឡើងនៅខ័ណ្ឌភាគខាងលិច Baiyaa ដែលធ្វើឲ្យមនុស្សចំនួន ៩ នាក់ត្រូវស្លាប់និង ២២ នាក់រងរបួស។ តាមមជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា៖ បណ្ដាការវាយប្រហារពោលខាងលើសុទ្ធតែតម្រង់ទៅលើទីប្រជុំ ជនរបស់ជនឥស្លាម Shiite៕